
ឈឹម ឡា ជួលរថយន្ត
ស្វែងយល់ពីភាពរីករាយនៃការបើកបរ
ជឿទុកចិត្តដោយក្រុមហ៊ុន
ឈានមុខគេ
ក្រុមហ៊ុនកំពូលៗនៅកម្ពុជា និងសាជីវកម្មអន្តរជាតិ

សេវាកម្មរបស់យើង
យើងមិនត្រឹមតែផ្តល់សេវាកម្មជួលរថយន្តប៉ុណ្ណោះទេ។ ឈឹម ឡា ផ្តល់ឈុតសេវាកម្មរថយន្តយ៉ាងទូលំទូលាយ ដើម្បីបំពេញគ្រប់តម្រូវការរបស់អ្នក។ មិនថាអ្នកកំពុងស្វែងរកទិញ ឬលក់រថយន្ត មានតម្រូវការចំពោះសេវាកម្មរថយន្តទំនើប ឬត្រូវការអ្នកបើកបរដែលមានជំនាញវិជ្ជាជីវៈ ។ ការប្ដេជ្ញាចិត្តរបស់យើងគឺផ្តល់នូវសេវាកម្មឲ្យកាន់តែល្អតាមដែលអាចធ្វើទៅបាន ធានាជូនបទពិសោធន៍រលូន និងពេញចិត្តជូនដល់អតិថិជន។
សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
![]() | ![]() | ![]() | ![]() | ![]() |
|---|---|---|---|---|
![]() | ![]() | ![]() | ![]() | ![]() |
![]() | ![]() | ![]() |
សម្រាប់ការសាងសង់
![]() | ![]() | ![]() | ![]() | ![]() |
|---|
ចំនួនប្រាក់តម្កល់តិចតួចអាស្រ័យលើតម្លៃរថយន្ត



ប្រាក់តម្កល់
តើអ្នកត្រូវការអ្វីខ្លះដើម្បី
ជួលឡាន?
ប័ណ្ណបើកបរ
ប័ណ្ណបើកបរដែលមានសុពលភាពយ៉ាងហោចណាស់ប្រភេទ "ខ" នៃអ្នកបើកបរ
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ឬទម្រង់អត្តសញ្ញាណផ្សេងៗទៀត។
ប័ណ្ណកំណត់អត្តសញ្ញាណ


សន្យាធានារ៉ាប់រងយានយន្ត
អំពី ឈឹមឡា
សូមស្វាគមន៍មកកាន់ ឈឹមឡា ជួលយានយន្តដែលជាដៃគូដ៏គួរឱ្យទុកចិត្តរបស់អ្នកក្នុងសេវាកម្មរថយន្តដ៏ទូលំទូលាយ។ ជាមួយនឹងកេរ្តិ៍ឈ្មោះចាស់វស្សានិងបទពិសោធន៍ក្រាស់ក្រែលនៅក្នុងឧស្សាហកម្មរថយន្ត ពួកយើងផ្តល់ជូនសេវាកម្មលើសតែអំពីការជួលរថយន្តែតមួយមុខ ទន្ទឹមនឹងនេះពួកយើងក៏ផ្តល់ជូននូវការលក់ ការទិញ និងសេវាកម្មអ្នកបើកបរ។ បម្រើជូនដល់អតិថិជនច្រើនបែប ដូចជា ក្រុមហ៊ុន ព្រឹត្តិការណ៍ពិធីការ អ្នកប្រើប្រាស់ប្រចាំថ្ងៃ និងការដ្ឋានសំណង់។ ក្រុមការងាររបស់ពួកយើងខិតខំប្រឹងប្រែង ផ្តល់ការធានាបាននូវសេវាកម្មលំដាប់កំពូល វិជ្ជាជីវៈ និងភាពពេញចិត្តរបស់អតិថិជន។ ជ្រើសរើស ឈឹម ឡា រថយន្តជួលសម្រាប់ដំណោះស្រាយដឹកជញ្ជូនដែលអាចទុកចិត្តបាន និងមានប្រសិទ្ធភាព ដែលបំពេញតាមតម្រូវការតែមួយគត់របស់អ្នក។
សារបាន
ផ្តើមចេញពីវេលាដ៏សែនក្អកក្តៅបំផុត រវាងថៅកែនិងកូនចៅ លោក ឈឹម ឡា ធ្វើការក្នុងរោងចក្រវាយនភណ្ឌមួយកន្លែង ជាមួយការខិតខំស្រវាស្រទេញប្រកបដោយភក្តីភាពចំពោះការងារ បានធ្វើឲ្យលោកថៅកែស្ងើចសរសើរអំពីមនសិការនេះ ជាថ្នូរនឹងការលើកទឹកចិត្ត នៅឆ្នាំ២០០០លោកថៅកែផ្តួចផ្តើមការលក់រថយន្ត Hyundai មួយគ្រឿងដែលកំពុងដំណើរការនៅក្នុងរោងចក្រក្នុងតម្លៃទាបបំផុតនិងថែមទាំងផ្តល់ជូនឱកាសដ៏កម្រមួយទៀត លោកថៅកែជួលត្រឡប់ឡានដឹកទំនិញពីលោក ឈឹមឡាវិញជាមួយនឹងប្រាក់ឈ្នួលប្រចាំខែ ដើម្បីជាឪកាសឲ្យលោកអាចបង្កើតច្រកចំណូលបន្ថែម ដែលត្រង់នេះហើយជាចំណុចចាប់ផ្តើមឡើងនូវអាជីវកម្មជួលយានយន្តរបស់ ពាណិជ្ជនាមឈឹមឡាពីពេលនោះរហូតមកដល់បច្ចុប្បន្ន។ អំឡុងពេលនោះក្នុងវិស័យផលិតកម្ម មានតម្រូវការរថយន្តដឹកទំនិញ កើនឡើងយ៉ាងខ្លាំង លោក ឈឹម ឡា បានពង្រីកវិសាលភាពអាជីវកម្ម ពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើពិពិធកម្មលើយានយន្តគ្រប់ប្រភេទយ៉ាងសម្បូរបែប លើសពីឡានដឹកទំនិញ រហូតដល់សព្វថ្ងៃនេះ។ សព្វថ្ងៃនេះមរតកអាជីវកម្មនេះបានបន្តដល់ទាយាទជំនាន់ទី 2 ដែលជាកូនប្រុសរបស់គាត់ផ្ទាល់របស់គឺលោក ឈឹម ស្រេងអាន។
កន្លែងដែលយើងចាប់យកការប្តេជ្ញាចិត្តចំពោះភាពបត់បែនដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនគ្រប់ប្រភេទ។ អ្នកបើកបរ ការមកដល់នៃអាកាសយានដ្ឋាន សេវាជួសជុល ទេសចរណ៍ ពិធីការ និងការទិញរថយន្តដាក់ជួលដោយផ្អែកលើអតិថិជន។
ចាប់តាំងពី 15 ឆ្នាំកន្លងផុតទៅជា លើកទីមួយ យើងបានពង្រីកពីការជួលយានយន្តឧស្សាហកម្ម ទៅយានយន្តប្រចាំថ្ងៃ ប៉ុន្តែនៅក្នុងរយៈពេលនោះមានតែសម្រាប់ការជួលរយៈពេលវែងប៉ុណ្ណោះ។
ទោះបីជាឆ្នាំ 2017 យើងនៅតែមិនដំណើរការជួលប្រចាំថ្ងៃ ប៉ុន្តែវាជាឆ្នាំដែលយើងមានស្ថិតិជួលច្រើនជាងគេ ជាមួយនឹងអតិថិជនពីវិស័យចម្រុះ រួមទាំងវិស័យរដ្ឋាភិបាលផងដែរ
ចាប់ផ្តើមជួលប្រចាំថ្ងៃ
ការទិញឡានដឹកទំនិញដំបូងពីថៅកែរោងចក្រ (បន្ថែមនូវទំព័រសារបាន) ហើយអតិថិជនដំបូងគឺជាលេាកថៅកែរោងចក្រផ្ទាល់
២០២២
ចាប់ផ្តេីមប្រតិបត្តិការរថយន្តប្រើប្រាស់ប្រចាំថ្ងៃ
ឈានដល់ចំណុចកំពូល
ក្រុមហ៊ុនចាប់បដិសន្ធិរួមឡានដឹកទំនិញ្១គ្រឿង
២០០០
២០១៥
២០១៧

អ្វីដែលអ្នកត្រូវដឹង








សារពីស្ថាបនិក
" តក់ៗពេញបំពង់ "
























